តំបន់ខ្ពង់រាបថ្ម Dong Van

(VOVWORLD) -Dong Van ជាស្រុកមួយនៅតំបន់ព្រំដែនឆ្ងាយដាច់ស្រយាលរបស់ខេត្ត  Ha Giang ចំងាយពីរដ្ឋធានីហាណូយបែកខាងជើងចំនួន៤៥០គីឡូម៉ែត្រ។ Dong Van បង្កចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភ្ញៀវទេសចរដោយធាតុអាកាសស្រស់ថ្លាផង និងរមណីដ្ឋានជាច្រើនទៀតផង។ 

Dong Van ជាស្រុកមួយនៅតំបន់ព្រំដែនឆ្ងាយដាច់ស្រយាលរបស់ខេត្ត Ha Giang ចំងាយពីរដ្ឋធានីហាណូយបែកខាងជើងចំនួន៤៥០គីឡូម៉ែត្រ។ Dong Van បង្កចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភ្ញៀវទេសចរដោយធាតុអាកាសស្រស់ថ្លាផង និងរមណីដ្ឋានជាច្រើនទៀតផង។ 

តំបន់ខ្ពង់រាបថ្ម Dong Van - ảnh 1ដងទង់ជាតិ Lung Cu  

          ទីមកដល់ដើមដំបូងដែលមិនអាចរំលោងសំរាប់ភ្ញៀវទេសចរ នោះគឺដងទង់ជាតិ Lung Cu ស្ថិតនៅលើកំពូលភ្នំ Lung Cu ឬមានឈ្មោះមួយទៀតគឺភ្នំ Rong នៅកំពស់ជាង១៤៧០គីឡូម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ដងទង់ជាតិ Lung Cu មានកំពស់ជាង៣៣ម៉ែត្រ ដោយព្យួរទង់ជាតិមួយមានទំហំ៥៤ម៉ែត្រការ៉េ។

          ស្ថិតនៅជ្រលងភ្នំ Sa Phin គឺវិមានត្រកូល Vuong ជាវីឡាបុរាណរបស់លោក Vuong Chinh Duc ដែលបានប្រជាពលរដ្ឋនៅក្នុងតំបន់ហៅថាស្ដេច Meo ។ លោកជាអ្នកគ្រប់គ្រងស្រុក Quan Ba, Yen Minh, Meo Vac និង Dong Van នៅចន្លោះចុងសតវត្សទី១៩ និងដើមសតវត្សទី២០។ វីឡានេះបានកសាងនាឆ្នាំ ១៩១៩ និងសម្រេចនាឆ្នាំ១៩២៨ ដោយមានផ្ទៃដីជិត៣០០០ម៉ែត្រក្រឡា។ លោកស្រី Vuong Thi Hue អ្នកមគ្គុទេសខេត្ត Ha Giang បានអោយដឹងថា៖

          “ គេហដ្ឋាននេះទាក់ទាញភ្ញៀវទេសចដោយមានស្ថាប័ត្យកម្មពិសេសដោយឡែក មានការជះឥទ្ធិពលរបស់ ខឿនវប្បធម៌៖ចិន បារាំង និងជនជាតិ Mong (វៀតណាម)។វាត្រូវបានកសាងឡើងដោយថ្មខៀវ ឈើ Pomu ឈើស្រល់ រួមមានអគាចំនួន១០ដោយមានបន្ទប់ចំនួន៦៤ សំរាប់មនុស្សជាង១០០នាក់ស្នាក់នៅ។”

          ប្រសិនបើនិយាយថា Dong Van ជាតំបន់ខ្ពង់រាបថ្មមួយនៅក្នុងតំបន់ល្វឹងល្វើយនោះ ភូមិវប្បធម៌ Lung Cam Tren នៅឃុំ Sung La ជាជ្រលងតូចច្រលឹងមួយស្ថិតនៅក្នុងតំបន់ខ្ពងរាបថ្មនោះ។ នៅទីនេះមានប្រជាជណជនជាតិ Mong រាប់សិបគ្រួសាររស់នៅជាមួយគ្នាតែប៉ុណ្ណោះ ប៉ុន្តែទំនៀមទំលាប់ពិសេសដោយឡែករបស់ប្រជាជននៅទីនេះបានបង្កើតឡើងចំណុចវប្បធម៌ពិសេសដោយឡែកទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនកុះករ។ លោកស្រី Huong Tra ភ្ញៀវទេសចរមកពីរដ្ឋធានីហាណូយ បានអោយដឹងថា៖

          “ មកដល់ទីនេះខ្ញុំបានស្វែងយល់បន្ថែមអំពីជីវភាពរស់នៅសាមញ្ញរបស់ប្រជាជនជាជនជាតិភាគតិច ជាពិសេសផ្ទះបុរាណ របងថ្មព័ទ្ធជំវិញផ្ទះ។ជាពិសេសខ្ញក៏បានទទួលទានមុខម្ហូបប្រពៃណីរបស់ជនរួមជាតិ Mong ដោយបានបងប្អូននៅទីនេះទទួលយ៉ាងរូសរាយរាក់ទាក់ និងស្និទ្ធស្នាល។”

តំបន់ខ្ពង់រាបថ្ម Dong Van - ảnh 2 តំបន់ខ្ពង់រាបថ្ម Dong Van

មកដល់ Dong Van ភ្ញៀវទេសចរក៏មានឱកាសទៅទស្សនាវិថីបុរាណ Dong Van ជាទីកន្លែងតម្កល់ទុកនូវចំណុចប្រពៃណីដ៏ល្អប្រសើរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ Mong , Tay, Hoa។ វិថីបុរាណនេះមានប្រវែងជាងមួយគីឡូម៉ែត្រ ស្ថិតនៅក្នុងជ្រលង ព័ទ្ធជំវិញដោយភ្នំថ្ម ហើយមានផ្ទះចំនួន៤០ខ្នងតែប៉ុណ្ណោះ។ ពិសេស នាថ្ងៃទី១៤ ទី១៥កើត និងទី១៦រោច ជាប្រចាំខែតាមច័ន្ទគតិ ទីរួមស្រុកDong Van បានរៀបចំកម្មវិធី” រាត្រីបុរាណ” ដោយមានសកម្មភាពសប្បាយរីករាយជាច្រើន ដូចជា៖សម្ដែងសិល្បះ លក់ម្ហូបប្រពៃណីរបស់បណ្តាជនជាតិក្នុងតំបន់…លៗ

           លោកអ្នកនាងជាទីមេត្រី!សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ